គ្រាប់បែកបារ៉ូម៉ាណូរឺហៅម្យ៉ាងទៀតថាគ្រាប់បែកអាតូមិច(Atomic Bomb) ត្រូវបានបង្កើត ឡើងពីសារធាតុអ៊ុយរ៉ាញ៉ូម(Uraniun-235) ដែល វាត្រូវបានបង្កើតឡើងដោយសហរដ្ឋអាមេរិក ដើម្បីបញ្ចប់សង្គ្រាមលោក លើកទី២ នៅឆ្នាំ ១៩៤៥។ តាមពិតការផ្តួចផ្តើមគំនិតនៃការ បង្កើតគ្រាប់ បែកអាតូមិចនេះគឺជាពួកនាស៊ី (Nazi)អាឡឺម៉ង់ ក្នុងគោលបំណងដើម្បីគ្រប់ គ្រងពិភពលោកទៅវិញទេ។ ពួកនាស៊ីអាឡឺ ម៉ង់បានបញ្ជាឲ្យលោក អាល់បឺត អេនស្ទេន
(Albert Einstein) ដែលជាអ្នកវិទ្យាសាស្រ្តទី១ លើលោក និងអ្នកវិទ្យាសាស្រ្តអាឡឺម៉ង់ ដទៃទៀតស្រាវជ្រាវសារធាតុអ៉ុយរ៉ាញ៉ូម មកធ្វើជាគ្រាប់ បែកអាតូមិច ប៉ុន្តែដោយមិនចង់ ឲ្យអាឡឺម៉ង់គ្រប់គ្រងពិភពលោកបាននៅថ្ងៃទី២ ខែសីហា ឆ្នាំ១៩៣៩ លោក អាល់បឺត អេនស្ទេន ដែលជាជនជាតិអាឡឺម៉ង់ បានសរសេរលិខិតមួយច្បាប់ មកលោកប្រធានាធិបតីអាមេរិក ហ្វ្រេងក្លីន ដឺ រ៉ូសវេល (President Franklin D. Roosevelt)អំពីគោលបំណងរបស់អាឡឺម៉ង់ក្នុងការ បង្កើតគ្រាប់បែកប្រល័យលោក(Atomic Bomb) ក្នុងលិខិតនោះ លោក អាល់បឺត ក៏បានបង្ហាញ អំពីរូបមន្តក្នុងការបង្កើតសារធាតុអ៉ុយរ៉ាញ៉ូម(Uraniun-235) ដើម្បី
(Robert Oppenheimer) ជាអ្នកដឹក នាំគម្រោង Manhattan Project និងមានអ្នកវិទ្យាសាស្រ្ត ជាសហការីជាច្រើនអ្នកទៀតដូចជា David Bohm, Leo Szilard, Eugene Wigner, Otto Frisch, Rudolf Peierls, Felix Bloch, Niels Bohr, Emilio Segre, James Franck, Enrico Fermi, Klaus Fuchs and Edward Teller។ គម្រោងនេះ ត្រូវបានចំណាយពេលដល់ទៅជាង៦ឆ្នាំ (១៩៣៩-១៩៤៥) និងចំណាយ លុយច្រើនជាង ២ពាន់លានដុល្លារ។ គ្រាប់បែកអាតូមិចត្រូវបាន ប្រើប្រាស់ពីរគ្រាប់គឺលើកទីមួយ នៅទីក្រុង ហឺរ៉ូស៊ីម៉ានៅថ្ងៃទី៦ ខែសីហា ឆ្នាំ១៩៤៥ ដោយ គ្រាប់បែកអាតូមិចឈ្មោះLittle Boy គ្រាប់បែកទីពីរត្រូវបានទំលាក់នៅទីក្រុងណាកាសាគី នៅថ្ងៃ ទី៩ ខែសីហា ឆ្នាំ១៩៤៥ដោយគ្រាប់ បែកឈ្មោះ Fat Man ។
ជប៉ុនបានយល់ព្រមចុះចាញ់ដោយ គ្មានលក្ខខណ្ឌនៅថ្ងៃទី១០ ខែសីហា ឆ្នាំ១៩៤៥។ តាមពិតអ្នកស្រាវជ្រាវក៏មិននឹកស្មានថាគ្រាប់ បែកអាតូមិចមានកំលាំងថាមពលខ្លាំងដល់ កំរិតនោះដែរ ជាមួយនឹងការរកឃើញនូវបច្ចេកវិទ្យាថ្មី នេះបានធ្វើឲ្យពិភពលើកភ័យខ្លាច និងបានបញ្ចប់នូវសង្គ្រាមលើកទី២។ នេះជាមូលហេតុដែល ពិភពលោកទាំងមូលឲ្យតំលៃ ទៅលោក អាល់ប៊ឺត អេនស្ទេន ជាអ្នកវិទ្យាសាស្រ្តទីមួយ និងនាំមកនូវរដ្ឋកាលនុយក្លេអ៊ែរ ដល់ពិភពលោក។