1. ដើមឈើជួយកាត់បន្ថយបំរែបំរួលអាកាសធាតុ
ឧស្ម័នកាបូនិច(CO2)កើតចេញពីកត្តាជាច្រើននៃទង្វើរបស់មនុស្សសត្វ
និងនាំឲ្យមានបំរែបំរួល
អាកាសធាតុ។ដើមឈើស្រូបយកឧស្ម័នCO2 និង បញ្ចេញមកវិញនូវឧស្ម័នអុកហ្សីសែន សម្រាប់មនុស្ស។
ក្នុងមួយឆ្នាំដើមឈើដែល មានក្នុងផ្ទៃដីមួយអា(Acre) អាចស្រូបយក ឧស្ម័នCO2 ដែលចេញពីរថយន្តបើកបរក្នុង ចំងាយ26,000 miles។
2.
ដើមឈើជួយសម្អាតខ្យល់
និងផ្តល់អុកហ្សីសែន
ដើមឈើស្រូបយកឧស្ម័នពុលដូចជា អាស៊ីតនីដ្រូសែន (nitrogen oxides) អាម៉ូញាក់ (ammonia)
ស្ពាន់ធ័រឌីអុកស៊ីត (sulfur dioxide) និងឧស្ម័ន អូហ្សូន O3
(ozone)។ក្នុងមួយឆ្នាំដើមឈើដែល មានក្នុងផ្ទៃដីមួយអា(Acre)
អាចផ្តល់អុកហ្សី សែន (O2) គ្រប់គ្រាន់សម្រាប់មនុស្ស18នាក់។
3.
ដើមឈើបន្ថយកំដៅដងផ្លូវ និងទីក្រុង
ទីក្រុងតែងតែក្តៅជាងទីជនបទគឺដោយសារតែ ឧស្ម័នផ្ទះកញ្ចក់(កើតចេញពីម៉ាស៊ីនត្រជាក់ និងឧស្ម័នCO2នៃផ្សែងរថយន្ត)
សំណង់អាគារ បេតុង និងដងផ្លូវបានស្រូបយកកំដៅពីព្រះអាទិត្យ
និងធ្វើឲ្យកំដៅកើនឡើង ដើមឈើជួយធ្វើឲ្យ កំដៅថយចុះប្រមាណជា10°F (10°F= -12.22°C)។
4.
ដើមឈើជួយកាត់បន្ថយការប្រើប្រាស់ថាមពល
ទឹក និងសំណឹកដី
តាមរយៈការស្រាវជ្រាវ
ដើមឈើបីដើមដែលមាននៅជុំវិញផ្ទះអាចធ្វើឲ្យត្រជាក់ និងកាត់បន្ថយ
ការប្រើប្រាស់ម៉ាស៊ីនត្រជាក់បានប្រហែល50%។
ដើមឈើជួយធ្វើឲ្យបរិយាកាសជុំវិញផ្ទះមាន
សំនើម និងមានបរិយាកាសត្រជាក់។ ម្លប់នៃដើមឈើជួយកាត់បន្ថយរំហួតទឹក
ឬសដើមឈើ
ជួយរក្សាលំនឹងទឹកក្នុងដី និងការហូរច្រោះដី។
5.
ដើមឈើជាខែលការពារក្មេងពីកាំរស្មីអាលត្រាវីយូលេត (ultra-violet rays)
កាំរស្មីអាលត្រាវីយូលេត (ultra-violet rays) ជាមូលហេតុ ចំបងនៃជំងឺមហារីកស្បែក។
ដើមឈើជួយកាត់បន្ថយ កាំរស្មីUV-B ប្រមាណ50% ពីកាំរស្មីព្រះអាទិត្យ នេះជា មូលហេតុដែលនៅតាមសាលានៃប្រទេសជឿនលឿនតែង តែមានដាំដើមឈើតាមទីធ្លាសាលាដែលអាចឲ្យក្មេងអាច រត់លេងហាលថ្ងៃបានជាច្រើនម៉ោងដោយមិនបារម្មណ៍ ពីកាំរស្មី UV ។
6.
ដើមឈើផ្តល់នូវអាហារសម្រាប់មនុស្ស
សត្វ និងបង្កើនសេដ្ឋកិច្ចគ្រួសារ
ប្រភេទដើមឈើមួយចំនួនផ្តល់នូវផ្លែឈើដែលជាតម្រូវការរបស់មនុស្ស
សត្វ។ នៅប្រទេសអឺរ៉ុប គេចូលចិត្តដាំដើមប៉ោមដែលអាចផ្ដល់ផលពេញមួយឆ្នាំ ចំនែកប្រជាជនអាស៊ីក៏ដូចជាកម្ពុជា យើងតែងមានដាំដើមឈើហូបផ្លែ
និងបន្លែបង្ការនៅជុំវិញផ្ទះដែលបានជួយដល់សេដ្ឋកិច្ចគ្រួសារ បានប្រហែល15%
។
7.
ដើមឈើ រឺរុក្ខជាតិមួយចំនួនជាថ្នាំព្យាបាលជំងឺ
តាំងពីបុរាណរហូតមកដល់បច្ចុប្បន្ន
អ្នកវិជ្ជសាស្រ្ត និងអ្នកស្រាវជ្រាវថ្នាំពេទ្យនៅតែពឹងផ្អែកដើម ឈើ
រឺរុក្ខជាតិមួយចំនួនយកមកធ្វើជាឪសថសម្រាប់ព្យាបាលជំងឺ។ ប្រជាជនកម្ពុជាយើងមួយ ចំនួនធំនៅតែជឿជាក់លើឪសថបុរាណដែលកើតចេញពីរុក្ខជាតិមកធ្វើជាថ្នាំព្យាបាលជំងឺ
និង តែងតែមានដាំរុក្ខជាតិថ្នាំទាំងនោះនៅតាមផ្ទះដើម្បីការពារពេលមានជំងឺឈឺថ្កាត់ម្តងម្កាល។
8.
ដាំដើមឈើធ្វើជារបងផ្ទះ
និងកាត់បន្ថយហានិភ័យ
ដើមឈើត្រូវបានយកមកដាំធ្វើជារបងផ្ទះបង្កើតសោភ័ណភាពបៃតង
និងកាត់បន្ថយហានិភ័យ
មួយចំនួនសម្រាប់ផ្ទះដែលនៅជាប់មាត់ផ្លូវពេលមានគ្រោះថ្នាក់ចរាចរណ៍មួយចំនួនដែលអាចយក
ដើមឈើមកធ្វើជារនាំងបាន។
ដើមឈើក៏ជាគ្រឿងបង្ហាញពីរដូវកាល(រដូវរងារ ស្លឹកឈើជ្រុះ រដូវ
ប្រាំង) រឺពេលមានខ្យល់ព្យុះនានាដែលអាចជួយទប់ស្កាត់កំលំាំងខ្យល់បាន។
9.
ដើមឈើនាំឲ្យមានបរិយាកាស
និងទំនាក់ទំនងល្អ
ដើមឈើជាទីជំរកសម្រាប់មនុស្សសត្វនៅ ពេលថ្ងៃក្តៅនិងជាកន្លែងជួបជុំគ្នាពេលសម្រាក ពីការងាររបស់មនុស្ស។ ប្រជាជនអ៊ឺរ៉ុបចូលចិត្ត សម្រាកវិស្សមកាលរឺសម្រាកចុងសប្តាហ៍ជា លក្ខណះគ្រួសារនៅក្រោមដើមឈើរឺទីធ្លារ សួនច្បារសាធារណះដែលជាកន្លែងក្មេងអាច រត់លេងបាន។ សិស្សនិសិត្សចូលចិត្តអាន សៀវភៅ រឺធ្វើមេរៀនជាក្រុមនៅក្រោមម្លប់ដើម ឈើដែលជាកន្លែងត្រជាក់ និងមានខ្យល់បរិសុទ្ធល្អ។
10. ដើមឈើជាជំរកដ៏សុខសាន្តរបស់សត្វព្រៃ
សត្វព្រៃរស់នៅដោយពឹងផ្អែកលើធម្មជាតិដោយរួមទាំងជំរកនិងអាហារ។
ព្រៃឈើក៏ជាសម្បត្តិ
យ៉ាងស្តុកស្តម្ភសម្រាប់ បងប្អូនជនជាតិដើមដែលរស់នៅ និងពឹងផ្អែកលើអនុផលធនធានធម្មជាតិ
ក្នុងព្រៃផងដែរ។
11. ដើមឈើផលិតនូវថាមពល និងសម្ភារៈបរិក្ខារសម្រាប់មនុស្ស
ប្រជាជនកម្ពុជាយើងភាគច្រើននៅតែពឹងផ្អែកដើមឈើយកមកធ្វើជាអុសដើម្បីដាំស្លរ
យកមកធ្វើ
ជាគ្រឿងសំណង់ដើម្បីសង់ផ្ទះ គ្រឿងសង្ហារឹម។
រុក្ខជាតិមួយចំនួនទៀតត្រូវបានដាំដុះជាដំណាំ កសិឧស្សាហកម្មបំរើដល់វិស័យឧស្សាហកម្មដូចជាកៅស៊ូ
ដូងប្រេង ដំឡូងមី ល្ហុងខ្វង់ជាដើមត្រូវ បានចំរាញជាថាមពលបំរើដល់គ្រឿងយន្ត
និងថាមពលសម្រាប់មនុស្សប្រើប្រាស់។
12. ដើមឈើជួយសម្រួលដល់ចរាចរណ៍
តាមរយៈការសិក្សាពីអ្នកជំនាញផ្នែកចរាចរណ៍ បានបង្ហាញថាការដាំដើមឈើសងខាងផ្លូវបាន ជួយកាត់បន្ថយហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ ជាច្រើនជួយធ្វើឲ្យដងផ្លូវមានសោភ័ណភាព ស្រស់ស្អាត កាត់បន្ថយកំដៅ
និងអាចជាជំរក អ្នកថ្មើរជើងផងដែរ។
ការដាំដើមឈើឡើងវិញជាគោលការណ៍ចំបងដែលមនុស្សជាតិត្រូវតែធ្វើដើម្បីតបស្នងនូវអ្វីដែល
ធម្មជាតិផ្តល់ឲ្យយើង។
កំដៅផែនដីបានកើនឡើងប្រមាណ2% ក្នុងសម័យកាលឧស្សាហកម្មនេះ ដែលធ្វើ ឲ្យផែនដីមានបំរែបំរួលអាកាសធាតុជាខ្លាំងដោយសារតែគ្មានគម្របធម្មជាតិ ការពារផែន ដី។
ប្រទេសក្រីក្រដែលពឹងផ្អែកវិស័យកសិកម្មនឹងទទួលរងផលប៉ះពាល់ខ្លាំងជាងគេពិសេស គឺ ប្រទេសកម្ពុជាយើងតែម្តងដោយសារតែមិនទាន់បន្សុំនឹងអាកាសធាតុក្តៅខ្លាំង បញ្ហាទឹកជំនន់
ភាពរាំងស្ងួត សំនឹកដី និងការធ្វើកសិកម្មប្រវាស់មេឃ ។
No comments:
Post a Comment