ទារកទើបនឹងកើតងាយនឹងកើតជំងឺផ្តាសាយណាស់
ពេលដែលទារកកណ្តាស់ តឹងច្រមុះ និង ហៀរសំបោគឺជារឿងមួយដែលពិបាក និងគួរឲ្យបារម្មណ៍បំផុតសម្រាប់ឪពុកម្តាយ
ដូច្នេះ រឿងសំខាន់មួយដែលអាណាព្យាបាលត្រូវតែដឹងដើម្បីទប់ស្កាត់រឺធ្វើឲ្យទារកបានធូស្រាលពី
ជំងឺផ្តាសាយនេះគឺជាកត្តាសំខាន់បំផុត។
មូលហេតុដែលនាំឲ្យទារកកើតផ្តាសាយ
សរីរាង្គកាយរបស់ទារកទន់ខ្សោយណាស់
អង់ទីករការពារសារពាង្គកាយមិនទាន់មាន សមត្ថភាពពេញលេញក្នុងការទប់ស្កាត់វីរុស និងមេរោគដែលមាននៅក្នុងបរិស្ថានជុំវិញខ្លួន
ទារកបានទេ។ មេរោគផ្តាសាយឆ្លងតាមខ្យល់ និងបរិយាកាសជុំវិញខ្លួនយើងនៅពេលដែល មានអ្នកជំងឺផ្តាសាយក្អករឺកណ្តាស់
និងអាចមាននៅតាមរបស់របរ ទីកន្លែងក្មេងលេង និងតាមរយៈក្មេងដទៃទៀត នៅពេលក្មេងចាប់ប៉ះវត្ថុទាំងអស់នោះរួចដាក់ចូលមាត់ពេលនោះ
មេរោគនឹងឆ្លងទៅទារកបានយ៉ាងងាយ។
-
តឹងច្រមុះ
-
ហៀសំបោ (មុនដំបូងពណ៏ថ្លា បន្ទាប់មកលឿង រឺបៃតង)
-
ក្អក
-
អាការៈមួម៉ៅ
-
អស់កម្លាំង
-
មិនសូវឃ្លាន
-
មិនដេក
-
ក្តៅខ្លួន
-
ក្អួត និងរាគរូស
ការព្យាបាល
តាមពិតផ្តាសាយមិនមែនជាជំងឺកាចសាហាវដែលអាចធ្វើឲ្យទារកមានគ្រោះថ្នាក់ដល់ជីវិតនោះទេ
(អាចប៉ះពាល់ខ្លាំងនៅពេលទារកអាយុក្រោម៣ខែ) វាអាចជាសៈស្បើយដោយខ្លួនឯង ក្នុងរយៈពេលពី៧ដល់១០ថ្ងៃ។ ជាធម្មតាគ្រូពេទ្យ ជំនាញនឹងមិនណែនាំឲ្យអាណាព្យាបាល
ក្មេងដែលមានអាយុក្រោម៦ឆ្នាំទទួលការព្យាបាលដោយប្រើប្រាស់ថ្នាំពេទ្យដែលមានសារ ធាតុខ្លាំងដូចជាអាស្ពីរីននោះទេ
ផលិតផលថ្នាំពេទ្យមួយចំនួន អាចប៉ះពាល់ធ្ងន់ធ្ងរដល់ សុខភាពដ៏ទន់ខ្សោយរបស់ក្មេង ដូចនេះបើចង់ផ្តល់ថ្នាំដល់ទារកគួរតែមានការប្រឹក្សាជាមួយ
ពេទ្យជំនាញឲ្យបានត្រឹមត្រូវ។ ខាងក្រោមនេះជាវិធីសាស្រ្តបែបសាមញ្ញ មួយចំនួនដែល អាចជួយលោកអ្នកបាន៖
-
បន្ថែមសារធាតុទឹកក្នុងខ្លួន ៖ សូមផ្តល់ការបំបៅដោះរឺទឹកដោះគោ ដល់ទារក(ក្រោម៦ខែ)។ សម្រាប់ទារកដែលមានអាយុលើស៦ខែលោកអ្នកអាចផ្តល់ទឹក
និងទឹកផ្លែឈើឲ្យ បានញឹកញាប់ ការបន្ថែមសារធាតុរាវគឺជួយទប់ស្កាត់ការខ្វះសារធាតុរាវ
ក្នុងខ្លួនរបស់ក្មេង និងជួយធ្វើឲ្យច្រមុះ និងមាត់ក្មេងមានសំណើមផងដែរ។
-
ប្រើស្ព្រាយបាញ់ច្រមុះ(មានសារធាតុទឹកអំបិល)
រឺឧបករណ៍សុងច្រមុះទារក៖ ប្រសិនបើទារកពិបាកដកដង្ហើម
រឺតឹងច្រមុះ លោកអ្នកអាចប្រើស្ព្រាយបាញ់ច្រមុះ(មាន សារធាតុទឹកអំបិល)ដែលមានលក់នៅលើទីផ្សារ សារធាតុទឹកអំបិលដែលមានក្នុង ស្ព្រាយបាញ់អាចធ្វើឲ្យកំណកសំបោះរលាយចេញ និងជួយឲ្យទារកដកដង្ហើមបាន ស្រួលឡើងវិញ។
ក្រោយប្រើហើយសូមលាងសំអាតស្រ្ពាយនេះជាមួយនឹងទឹកក្តៅ និងរក្សាទុកនៅកន្លែងស្ងួតល្អ។
- ការបញ្ចុះកំដៅក្នុងខ្លួន៖ ឪពុកម្តាយអាចប្រើឧបករណ៍ស្ទង់កំដៅឲ្យបានញឹកញាប់ និងប្រើម៉ាស់បិទបញ្ចុះកំដៅនៅពេលទារកឡើងកំដៅខុសធម្មតា។
-
មិនត្រូវឲ្យទារកប៉ះពាល់ទឹកត្រជាក់
រឺត្រូវភ្លៀង៖ ការដែលទារកត្រូវត្រជាក់ រឺភ្លៀងធ្វើឲ្យ ទារកមិនជាពីជំងឺផ្តាសាយនេះទេ
មេរោគផ្តាសាយកាន់តែមានកម្លាំងពេលនៅកន្លែង ត្រជាក់ និងសើម។
ការការពារជំងឺផ្តាសាយ
ជំងឺផ្តាសាយជាជំងឺងាយឆ្លងបំផុត
ជាពិសេសនៅរដូវត្រជាក់ និងធ្លាក់ភ្លៀង
ប៉ុន្តែយើងអាចកាត់ បន្ថយការឆ្លងនៃជំងឺនេះតាមរយៈ
-
ដាក់ក្មេងនៅឲ្យឆ្ងាយពីអ្នកកើតជំងឺផ្តាសាយ
រឺពីហ្វូងមនុស្សច្រើន
-
លាងសម្អាតដៃរបស់អ្នកឲ្យបានស្អាតមុនពេលប៉ះពាល់ក្មេង
-
សម្អាតរបស់របរក្មេងលេង រឺសម្ភារៈប្រើប្រាស់ឲ្យបានជាប្រចាំជាមួយនឹងសាប៉ូ
រឺទឹកក្តៅ
-
កន្លែងដែលក្មេងលេងគួរតែជាកន្លែងដែលស្អាត គ្មានការជក់បារី រឺខាកស្តោះ
និងមានបរិយាកាសស្រឡះល្អ។
ប្រែសម្រួលពី
WebMD Medical
No comments:
Post a Comment