ឈាមគឺជាជាលិកាដ៏សាំញ៉ាំបំផុត
និងមិនអាចខ្វះបានសម្រាប់សារពាង្គកាយរបស់មនុស្សសត្វ។ តាមការស្រាវ ជ្រាវទៅលើជាលិកាឈាមក្រហម
ឈាមមានបួនប្រភេទគឺ A, B, AB និងO ហើយប្រភេទ ឈាមទាំងបួននេះ មានទំនាក់ទំនងយ៉ាងខ្លាំងជាមួយនឹងសុខភាពរបស់មនុស្សយើង។
ខាងក្រោមនេះគឺជាការរៀបរាប់មួយចំនួន ទាក់ទងនឹងសុខភាព៖
- បញ្ហាការចងចាំ (ប្រឈមខ្ពស់ចំពោះឈាមប្រភេទ AB)
សម្រាប់លោកអ្នកដែលមានក្រុមឈាមប្រភេទ AB ត្រូវបានអ្នកវិទ្យាសាស្រ្តរកឃើញថាមានបទពិសោធន៍នៃ
អាការៈភ្លេចភ្លាំងដល់ទៅ៨២%លើសមនុស្សដែលមានក្រុមឈាមផ្សេង
ហើយគាត់ក៏ជាមនុស្សមិនសូវ ពូកែក្នុងការរៀនភាសារបរទេសផងដែរ។ ហេតុផលមួយដែលបានរកឃើញគឺថាសារធាតុប្រូតេអ៊ីន ដែលជួយឲ្យឈាមរត់ ចូលគ្នា(Clotting Protein) ដែលគេឲ្យឈ្មោះថាសារធាតុ
Factor VIII (សារធាតុជួយផ្សះរបួស) បានកាត់បន្ថយ ប្រសិទ្ធភាពរបស់ឈាមក្នុងការរត់ទៅកាន់ខួរក្បាល។
សារធាតុ Factor VIII ភាគច្រើនមាននៅក្នុងឈាម ប្រភេទAB នេះជាហេតុធ្វើឲ្យអ្នកដែលមានឈាមប្រភេទនេះ ខ្សោយក្នុងការចងចាំ។
- ជំងឺមហារីកលំពែង (ប្រឈមខ្ពស់ចំពោះឈាមប្រភេទ A B និងAB)
អ្នកវិទ្យាសាស្រ្តនៃសាកលវិទ្យាល័យវេជ្ជសាស្រ្ត Cancer Center បានរកឃើញថាមនុស្សដែលមានឈាម ប្រភេទ O មានបញ្ហាប្រឈមតិចតួចជាមួយនឹងជំងឺមហារីកលំពែង។ តាមរយៈការរកឃើញបង្ហាញថា ពូជប៉ាក់តេរី
ឬមេរោគ Helicobacter pylori (H. pylori) ដែលជាមេរោគបង្ករឲ្យមានជំងឺមហារីកលំពែង ដែលមេរោគនេះ
ភាគច្រើនរស់នៅក្នុងពោះវៀនរបស់មនុស្សនឹងស៊ីសារធាតុអង់ទីសែនAntigen (សារធាតុ ចិញ្ចឹមក្នុងឈាម)ដែល មាននៅក្នុងនោះជាអាហារ។ សារធាតុអង់ទីសែនAntigenនេះជាទូទៅមានផ្ទុកក្នុង ឈាមប្រភេទA
B និងAB ដោយឡែកឈាមប្រភេទ O មិនមានសារធាតុអង់ទីសែននេះទេ នេះជាមូល ហេតុដែលអ្នកមានឈាម O មិនសូវ ប្រឈមនឹងជំងឺមហារីកលំពែង។
- ជំងឺបេះដូង (ប្រឈមខ្ពស់ចំពោះឈាមប្រភេទ AB)
នៅឆ្នាំ២០១២ ការសិក្សាមួយនៅសាកលវិទ្យាល័យ Harvard បានរកឃើញថាមនុស្សដែលមានឈាម
A B មានហានីភ័យនឹងជំងឺបេះដូង និងជំងឺស្ទះ សរសៃឈាមក្នុងនោះអ្នកមានឈាម
AB មានបញ្ហា ប្រឈមនេះខ្ពស់ ដល់ទៅ២៣%លើស អ្នកមាន ឈាមក្រុម
O ព្រោះថាសារធាតុអង់ទីសែនAntigen ដែលមានក្នុងឈាម A B និងABជាមូលហេតុចំបង ដែលនាំឲ្យមានខ្លាញ់ក្នុងសរសៃឈាម និងធ្វើឲ្យ សំពាធឈាមឡើងខ្ពស់។
- ជំងឺស្ត្រែស Stress (ប្រឈមខ្ពស់ចំពោះឈាមប្រភេទ A)
ប្រភេទឈាមនីមួយៗមានទំនាក់ទំនងទៅនឹងអរម៉ូនក្នុងរាងកាយមនុស្ស អ្នកវិទ្យាសាស្រ្តបានរកឃើញថា មនុស្ស
ដែលមានឈាមប្រភេទAមានអរម៉ូនCortisolខ្ពស់ដែលអរម៉ូននេះជាមូលហេតុនាំឲ្យកើតជំងឺ ស្ត្រែស។ អ្នកជំនាញ
បានណែនាំឲ្យលោកអ្នកដែលមានឈាមប្រភេទA គួរហាត់ប្រាណតាមក្បួនថៃ ជី
(Tai Chi) របស់ចិន រឺក្បួនយូហ្គា(Yoga)របស់ឥណ្ឌា ដែលក្បួនហាត់ប្រាណទាំងនេះជួយកាត់បន្ថយ អារម្មណ៍តាមតឹង និងជំងឺស្ត្រែសយ៉ាង
មានប្រសិទ្ធភាព។
តាមរយៈការរៀបរាប់ខាងលើអាចសន្និដ្ឋានបានថាលោកអ្នកដែលមានក្រុមឈាម O ជាមនុស្សដែលមិនសូវ មានជំងឺនោះទេ ហើយឈាមប្រភេទនេះអាចបញ្ចូលឲ្យមនុស្សដែលមានឈាម A B និងABបានទៀតផង បាន ន័យថាគាត់ជាមនុស្សដែលមានចិត្តល្អ
ប៉ុន្តែជាអកុសលលោកអ្នកដែលមានឈាមO មិនអាចទទួល ឈាមពីក្រុម A B និងABបានទេ គឺមានតែឈាម Oតែមួយគត់ទើបអាចចូលគ្នាបាន។
ប្រែសម្រួលពី www.medicaldaily.com
No comments:
Post a Comment