When Will You Marry |
នៅពេលដែលពិភពលោកបានចាត់ទុកលោក
ផាប់ប្លូ ពីកាសូ (Pablo Picasso) ជនជាតិ
អេស្បាញ់ ជាវិចិត្រករដែលមានទេពកោសល្យបំផុតនៃមនុស្សជាតិ ប៉ុន្តែគំនូរដែលជាស្នាដៃ
របស់គាត់ដែលមានឈ្មោះថា Les Femmes d’Alger បានដាក់លក់ត្រឹមតម្លៃ179លានដុល្លារ ដែលស្ថិតក្នុងចំណាត់ថ្នាក់ទី៤ប៉ុណ្ណោះ។
ខាងក្រោមនេះជាផ្ទាំងគំនូរដែលបាន ដាក់លក់ក្នុងតម្លៃថ្លៃបំផុតទាំង១០នៃប្រវត្តិសាស្រ្ត៖
គំនូរ When Will You Marry តម្លៃ300លានដុល្លារ
ផ្ទាំងគំនូររបស់លោក
Paul Gauguin ដែលជាជនជាតិបារាំងមួយផ្ទាំងនេះបានគូរក្នុងកំឡុងឆ្នាំ
1982 ស្តីអំពីស្ត្រីជនជាតិតាហ៊ីតាន់ពីរនាក់កំពុងអង្គុយលើវាលស្មៅ។ លោក Paul Gauguin បានផ្តួចផ្តើមគូរគំនូរនេះពេលគាត់បានធ្វើដំណើរភៀសខ្លួនជាលើកទីមួយទៅកាន់ប្រទេស
តាហ៊ីទី Tahiti។ គំនូរនេះត្រូវបានទិញដោយជនជាតិស្វីសម្នាក់ក្នុងតម្លៃ300លានដុល្លារ អាមេរិចកាលពីឆ្នាំ2015។
2. ផ្ទាំងគំនូរ The Card Players តម្លៃ274លានដុល្លារ
ផ្ទាំងគំនូរ The Card
Players (មនុស្សអង្គុយលេងបៀ) គឺជាផ្ទាំងគំនូរប្រេងគូរដោយលោក Paul Cézanne ជនជាតិបារាំង ក្នុងកំឡុងឆ្នាំ1890។
គំនូរមួយផ្ទាំងនេះធ្លាប់ជាគំនូរថ្លៃបំផុតកាលពី ឆ្នាំ2011 ដែលត្រូវបានទិញដោយរាជវង្សនៃប្រទេសកាតា
Qatar ក្នុងតម្លៃ274លានដុល្លារ។
3. ផ្ទាំងគំនូរ Violet, Green and Red តម្លៃ186លានដុល្លារ
ផ្ទាំងគំនូរ
Violet, Green
and Red ត្រូវបានទិញដោយ មហាសេដ្ឋីជនជាតិរុស្សីឈ្មោះDmitry
Rybolovlev ក្នុងតម្លៃ១៨៦លានដុល្លារ។ គំនូរនេះគូរដោយលោក Mark
Rothko ជនជាតិ អាមេរិចកាត់រុស្សីក្នុងកំឡុងឆ្នាំ១៩៥១។
ផ្ទាំងគំនូរ Les Femmes d’Alger (Version O) តម្លៃ១៧៩,៣លានដុល្លារ
លោក ពីកាស់សូ
(Picasso) បានគូរគំនូរឈ្មោះ Les femmes
d’Alger ដោយយកតាម
រចនាបទបារាំងរបស់លោក Eugene Delacroix។ គំនូរនេះគូរក្នុងឆ្នាំ1934
ស្តីពីស្រ្តីម្នាក់ នៅក្នុងផ្ទះរបស់នាង។ គំនូរនេះត្រូវបានគូរដោយបន្ថែមសញ្ញាសូន្យ ដែលមានឈ្មោះថា
Version O marks ដែលរហូតមកដល់ពេលនេះមានមនុស្សជាច្រើនបានងឿងឆ្ងល់ពីសញ្ញានេះ ហើយក៏គិតថាវាជាស្នាដៃដ៏មានពេទ្យកោសលបំផុតរបស់លោកពីកាស់សូ។ Les femmes d’Alger ត្រូវបានទិញដោយអតីតនាយករដ្ឋមន្រ្តីនៃប្រទេសកាតា Qatar ឈ្មោះ
Hamad bin Jassim bin Jaber Al Thani កាលពីឆ្នាំ2013។
Version O marks ដែលរហូតមកដល់ពេលនេះមានមនុស្សជាច្រើនបានងឿងឆ្ងល់ពីសញ្ញានេះ ហើយក៏គិតថាវាជាស្នាដៃដ៏មានពេទ្យកោសលបំផុតរបស់លោកពីកាស់សូ។ Les femmes d’Alger ត្រូវបានទិញដោយអតីតនាយករដ្ឋមន្រ្តីនៃប្រទេសកាតា Qatar ឈ្មោះ
Hamad bin Jassim bin Jaber Al Thani កាលពីឆ្នាំ2013។
5. ផ្ទាំងគំនូរ No 5, 1948 តម្លៃ 165.4 លានដុល្លារ
ផ្ទាំងគំនូរមានឈ្មោះ No 5, 1948 បណ្តោយ8ហ្វូត (2.44ម) និងទទឹង4ហ្វូត(1.22ម)ដែល ត្រូវបានគូរលើបន្ទះក្តារគៀបមួយប្រភេទ។ វាត្រូវបានគូរដោយវិចិត្រករអាមេរិចឈ្មោះ Jackson Pollock ក្នុងឆ្នាំ1948។ តម្លៃដែលលោក Jackson Pollock លក់ដំបូងសម្រាប់ផ្ទាំងគំនូរ នេះក្នុងឆ្នាំ1948 គឺត្រឹមតែ1,500ដុល្លារប៉ុណ្ណោះ តែតម្លៃរបស់វាត្រូវបានទិញពេលនេះ គឺរហូតដល់165.4លានដុល្លារ។
6. ផ្ទាំងគំនូរ Woman III តម្លៃ162.4លានដុល្លារ
ផ្ទាំងគំនូរនេះគូរដោយវិចិត្រករ Willem
de Kooning ជនជាតិ ហុលឡុងដ៍កាត់ អាមេរិច ក្នុងឆ្នាំ1953។ រូបគំនូរនេះធ្លាប់ បានដាក់តាំងបង្ហាញនៅសារមន្ទីរ Tehran Museum
of Contemporary Art collection និងត្រូវបានទិញក្នុងតម្លៃ162.4លានដុល្លារដោយលោក Steven
A. Cohen កាលពីឆ្នាំ២០០៦។
7. ផ្ទាំងគំនូរ Le Réve តម្លៃ158.5លានដុល្លារ
ផ្ទាំងគំនូរនេះគូរដោយវិចិត្រករ ផាប់ប្លូ ពីកាសូ (Pablo Picasso)
ក្នុងឆ្នាំ1932 និងត្រូវបាន ទិញដោយលោក Steven
A. Cohen ក្នុងឆ្នាំ2013ដែលមានតម្លៃ158.5លានដុល្លារ។
8. ផ្ទាំងគំនូរ Portrait of
Adele Block-Bauer I តម្លៃ158.4លានដុល្លារ
ផ្ទាំងគំនូរ Portrait of Adele Block-Bauer I ក៏ត្រូវបានគេ ឲ្យឈ្មោះថា "Woman in Gold" ត្រូវបានគូរដោយវិចិត្រករ ជនជាតិអូទ្រីសឈ្មោះ Gustav Klimt ក្នុងឆ្នាំ1907 និងត្រូវបាន លក់ឲ្យលោក Ronald Lauderក្នុងតម្លៃតម្លៃ158.4លានដុល្លារកាលពីឆ្នាំ2006។
9. ផ្ទាំងគំនូរ Portrait of Dr Gachet តម្លៃ152.0លានដុល្លារ
ផ្ទាំងគំនូរ
Portrait of Dr
Gachet ត្រូវបានគូរដោយវិចិត្រករជនជាតិ ហុលឡុងដ៍ឈ្មោះ
Vincent van Gogh ក្នុងឆ្នាំ1890 និងបានលក់ក្នុងតម្លៃ152.0 លានដុល្លារកាលពីឆ្នាំ1990។
Vincent van Gogh ក្នុងឆ្នាំ1890 និងបានលក់ក្នុងតម្លៃ152.0 លានដុល្លារកាលពីឆ្នាំ1990។
10. ផ្ទាំងគំនូរ Three studies of Lucian Freud តម្លៃ145.0លានដុល្លារ
ផ្ទាំងគំនូរ Three studies
of Lucian Freud ត្រូវបានគូរដោយវិចិត្រករជនជាតិអាយរីស(Irish) កើតក្នុងចក្រភពអង់គ្លេសឈ្មោះ Francis Bacon ក្នុងឆ្នាំ1969 និងបានលក់ក្នុងតម្លៃ 145.0លាន ដុល្លារកាលពីឆ្នាំ2013។
No comments:
Post a Comment