Sunday, November 15, 2015

Cambodia Climate Change


បំរែបំរួលអាកាសធាតុនៅកម្ពុជា

ប៉ុន្មានឆ្នាំកន្លងមកនេះយើងសង្កេតឃើញថាប្រទេសកម្ពុជាដែលជាទឹកដីសុវណ្ណភូមិមិនដែលជួប ប្រទះគ្រោះធម្មជាតិនោះបានប្រឈមទៅនឹងបំរែបំរួលអាកាសធាតុជាច្រើនដូចជា  ទឹកជំនន់ ភាព រាំងស្ងួត សំណឹកដី ឡើងកំដៅ ភ្លៀងប្រែប្រួលខុសរដូវដែលប៉ះពាល់យ៉ាងខ្លាំងដល់ការរស់នៅ និងប្រកបរបររបស់ប្រជាពលរដ្ឋ។ បច្ចុប្បន្នព្រះរាជាណាចក្រកម្ពុជាត្រូវបានចាត់ចំណាត់ថ្នាក់ជា ប្រទេសមួយក្នុងចំណោមដប់ប្រទេសនៅលើពិភពលោកដែលប្រជាពលរដ្ឋប្រឈមទៅនឹងបំរែបំរួល អាកាសធាតុខ្លាំងបំផុត  តាមរយៈការសិក្សាស្រាវជ្រាវបង្ហាញថាប្រជាជនដែលភាគច្រើនជាកសិករ មិនអាចបន្សុំខ្លួនទៅនឹងបំរែបំរួលអាកាសធាតុបានទេ  ផលប៉ះពាល់ទាំងនេះគឺជាបញ្ហាប្រឈមដល់ ប្រជាកសិករក្នងការដាំដំណាំ   និងនេសាទ។ ឆ្នាំកន្លងមករាជរដ្ឋាភិបាលកម្ពុជាក្រោមការគាំទ្រ និងសហការពីប្រទេសជាម្ចាស់ជំនួយនឹងអង្គការជាដៃគូបានរៀបចំ និងដាក់ចេញនូវផែនការយុទ្ធ សាស្រ្តសម្រាប់បំរែបំរួលអាកាសធាតុកម្ពុជា ២០១៤-២០២៣ (Cambodia Climate Change Strategic Plan 2014-23) ដែលក្នុងផែនការនោះបានបង្ហាញអំពី ទី១/ ការពង្រឹងអភិបាលកិច្ចក្នុងការគ្រប់គ្រង ការអនុវត្ត ត្រួតពិនិត្យ និងវាយតម្លៃទៅលើផែនការ នីតិវិធី និងការរៀបចំស្ថាប័នអនុវត្ត។ ទី២/ ការ រៀបចំ និងបង្ហាញពីធន ធានហិរញ្ញវត្ថុទាំងថ្នាក់ជាតិ និងក្រោមជាតិ និងអ្នកពាក់ព័ន្ធដែលរួមមាន វិស័យសាធារណៈ វិស័យឯកជនសម្រាប់គាំទ្រដល់ផែនការយុទ្ធសាស្រ្តបំរែបំរួលអាកាសធាតុ។ ទី៣/ ការអភិវឌ្ឍធនធានមនុស្ស និងបច្ចេកវិទ្យាសម្រាប់សិក្សានិងអនុវត្តផែនការយុទ្ធសាស្រ្តស្តីពី បំរែបំរួលអាកាសធាតុនៅកម្ពុជា។ ដើម្បីឆ្លើយតបទៅនឹងផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ស្តីពីបំរែបំរួលអាកាសធាតុលុះត្រាតែប្រជា   ពលរដ្ឋគ្រប់រូបមានការយល់ដឹងពីឬសគល់នៃបំរែ បំរួល  នេះហើយចាប់ផ្តើមបន្សុំខ្លួន និងចូលរួមកាត់បន្ថយកត្តាដែលនាំឲ្យមានកំដៅផែនដី  ថែរក្សា ធនធានធម្មជាតិ និងដាំដើមឈើឡើងវិញ ។
ដកស្រង់ពី Cambodia Climate Change Strategic Plan Phase II

ខាងក្រោមជាតួរលេខរបស់ម្ចាស់ជំនួយ៖
Donor
Amount
Sweden
US$ 3,775,620
UNDP Regular TRAC
USD 1,150,000
EU
US$ 7,471,980
In-kind contribution-Royal Government of Cambodia
US$ 792,000


សូមទស្សនាវីដេអូស្តីពីបំរែបំរួលអាកាសធាតុនៅកម្ពុជា

No comments: