Thursday, March 31, 2016

Yeak Loam Lake, Kingdom of Cambodia



Yeak Loam is a lake and a popular tourist destination in the Ratanakiri province of north-eastern Cambodia. Yeak Loam can be reached by bus from Phnom Penh within 12 hours, located approximately 3 mile (4.8 km) from the provincial capital, Banlung, the beautiful lake occupies a 4,000-year-old volcanic crater. Due to the lake’s tremendous depth 48m, its water isexceptionally clean and clear. The lake is almost perfectly round and measures 0.45 mi (0.72 km) in diameter. Large trees and rich, lush rain forest, the home of many exotic birds and parrots, surround the lake. The Yeak Laom Ecotourism Site was established in 1998 and is now controlled by the local communities themselves. Visitors can not only explore the incredible volcanic lake in the middle of a beautiful landscape of mountainous forests but also go swimming in the cool and clear water or hike through the forest around the lake with an experienced local guide. The area provides very attractive trekking tours around the lake and gives visitors the chance to take a refreshing swim in the hundreds of years old lake. In addition to that visitors can meet ethnic groups and learn more about their culture, especially about their traditional dancing music performances and test their rice wine. Moreover, you visit traditional handicraft production sites and you can buy local crafts such as baskets, musical instruments, hand-woven cloths like scarves and much more.

គន្លឹះនៃការថែរក្សាសុខភាពកែវភ្នែក


កែវភ្នែកគឺជាផ្នែកមួយនៃវិញ្ញាណទាំងប្រាំរបស់មនុស្ស សត្វ សម្រាប់មើលពិភពលោកដ៏ស្រស់បំ ព្រងប្រៀបបាននឹងព្រះអាទិត្យដែលផែនដីមិនអាចខ្វះបានដូច្នោះដែរ ការថែរក្សាកែវភ្នែកឲ្យបាន ល្អគឺជារឿងសំខាន់មួយដែលមនុស្សយើងមិនគួរមើលរំលងនោះទេ នៅក្នុងអត្ថបទនេះបានបង្ហាញ ពីគន្លឹះ៥យ៉ាងក្នុងការថែរក្សាកែវភ្នែកឲ្យមានសុខភាពល្អ និងភ្លឺថ្លា៖
1.    បរិភោគអាហារដែលមានសារធាតុជំនួយដល់កែវភ្នែក

ការថែទាំសុខភាពកែវភ្នែកចាប់ផ្តើមពីការទទួលទានអាហារដែលមាននៅលើចានរបស់លោក  អ្នក។ សារធាតុដែលកែវភ្នែកត្រូវការមានដូចជាសារធាតុអូមេហ្គា៣(omega-3 fatty acids) ដែលសំបូរក្នុងសាច់ត្រីសូម៉ុង ត្រីធូណា និងខ្លាញ់ត្រី សារធាតុលូតាន (lutein) ​​​ស័ង្កសី វីតាមិនស៊ី និងវីតាមិនអ៊ី ដែលសំបូរមានក្នុងបន្លែពណ៌បៃតង ផ្លែក្រូច ស៊ុត និងធញ្ញជាតិ ។ សារធាតុទាំងនេះ អាចជួយកាត់បន្ថយភាពចាស់នៃសរីរាង្គកែវភ្នែក និងធ្វើឲ្យកែវភ្នែកភ្លឺថ្លា។
2.    បញ្ឈប់ការជក់បារី
ផ្សែងបារីមានសារធាតុអាចបណ្តាលឲ្យកើតជំងឺភ្នែកឡើងបាយ ប៉ះពាល់ដល់សរសៃវិញ្ញាណនៃ គ្រាប់ភ្នែក បណ្តាលអោយកែវភ្នែកស្រវាំង និងចុះខ្សោយ ដូច្នេះការឈប់ជក់បារីគឺជាដំណោះ ស្រាយមួយដែលធ្វើឲ្យអ្នកមិនប្រឈមនឹងជំងឺភ្នែក និងមិនប៉ះពាល់ដល់អ្នកដទៃដែលនៅជុំវិញ ខ្លួនអ្នកពាក់ព័ន្ធនឹងជំងឺភ្នែក។
3.    ពាក់វែនតាការពារពន្លឺថ្ងៃជាប្រចាំ
ការជ្រើសរើសពាក់វែនតាដែលត្រឹមត្រូវ និងពាក់ជាប្រចាំពេលធ្វើដំណើរក្រោមពន្លឺថ្ងៃអាចជួយការ ពារភ្នែករបស់អ្នកពីកាំរស្មីអាល់ត្រាវីយូលែត​ (sun's ultraviolet) ពី៩៩% ទៅ ១០០% ។ កាំរស្មី អាល់ត្រាវីយូលែត​ ដែលចាំងចូលកែវភ្នែកយូពេកអាចបណ្តាលឲ្យកែវភ្នែកស្រវាំង និងឆាប់ខូច ភ្នែក។ លោកអ្នកក៏គួរតែពាក់វែនតាការពារភ្នែករឺមួកសុវត្តិភាពការពារមុខជិតពេលធ្វើដំណើរតាម កន្លែងដែលមានធូលី ផ្សែងហុយរឺពាក់វែនតាការពារភ្នែកពេលមុជទឹករឺលេងកីឡាមួយចំនួនដែល ប្រការទាំងនេះអាចបញ្ជាស់ពីគ្រោះថ្នាក់ភ្នែកដោយចៃដន្យ។
4.    មិនត្រូវសម្លឹងមើលអេក្រង់កំព្យុទ័រ រឺទូរស័ព្ទយួពេកទេ
ការសម្លឹងមើលអេក្រង់កុំព្យួទ័ររឺ ទូរស័ព្ទយួ ពេកអាចបណ្តាលឲ្យ មានបញ្ហាកែវ ភ្នែកដូចជាចុករោយ កែវភ្នែក ស្រវាំងភ្នែក ក្តៅភ្នែក និង អាចធ្វើឲ្យឈឺក្បាល ឈឺកញ្ចឹងក ខ្នង និងស្មារ។ យើងអាចការពារ កែវភ្នែករបស់យើងតាមរយៈការ ពាក់វែនតាការពារពន្លឺមុខកំព្យួទ័រ ប្រើអេក្រង់ការពារពន្លឺពីកុំព្យួរទ័រ បន្ថយពន្លឺពីអេក្រង់កំព្យួទ័រ រឺទូរស័ព្ទ ដៃ។ ត្រូវប្រាកដថារយៈចំណាយ នៃកែវភ្នែករបស់អ្នកសមស្របសម្រាប់ការសម្លឹងមើលកុំព្យួរទ័រ និងមិនត្រូវសម្លឹងមើលរយៈពេល យូរពេកទេ ជាធម្មតារៀងរាល់២០នាទីក្រោយសម្លឹងមើលកុំព្យួរទ័ររឺទូរស័ព្ទលោកអ្នកគួរតែសម្រាក ភ្នែករឺសម្លឹងមើលទីតាំងផ្សេងអោយបាន២០វិនាទី រៀងរាល់ការប្រើកុំព្យួរទ័រ២ម៉ោង គួរតែសម្រាក  អោយបាន១៥នាទី ។
5.​​  ត្រូវជួបពិនិត្យសុខភាពភ្នែកជាមួយដុកទ័រឯកទេសជាប្រចាំ
មនុស្សយើងគ្រប់គ្នារួមទាំងក្មេងៗផងគួរតែធ្វើ តេស្តពីសុខភាពភ្នែក (ophthalmologist for  eyes exam) ជាប្រចាំដើម្បីប្រាកដថាកែវភ្នែក របស់យើងមានសុខភាពល្អ មើលឃើញច្បាស់ និងមិនមានមេរោគរឺជំងឺភ្នែក។ លោកអ្នកគួរតែ ណាត់ជួបគ្រូពេទ្យជំនាញជាប្រចាំ បើទោះជា មិនមានបញ្ហាភ្នែកក៏ដោយ។