កែវភ្នែកគឺជាផ្នែកមួយនៃវិញ្ញាណទាំងប្រាំរបស់មនុស្ស
សត្វ សម្រាប់មើលពិភពលោកដ៏ស្រស់បំ ព្រងប្រៀបបាននឹងព្រះអាទិត្យដែលផែនដីមិនអាចខ្វះបានដូច្នោះដែរ ការថែរក្សាកែវភ្នែកឲ្យបាន
ល្អគឺជារឿងសំខាន់មួយដែលមនុស្សយើងមិនគួរមើលរំលងនោះទេ នៅក្នុងអត្ថបទនេះបានបង្ហាញ ពីគន្លឹះ៥យ៉ាងក្នុងការថែរក្សាកែវភ្នែកឲ្យមានសុខភាពល្អ
និងភ្លឺថ្លា៖
1.
បរិភោគអាហារដែលមានសារធាតុជំនួយដល់កែវភ្នែក
ការថែទាំសុខភាពកែវភ្នែកចាប់ផ្តើមពីការទទួលទានអាហារដែលមាននៅលើចានរបស់លោក អ្នក។ សារធាតុដែលកែវភ្នែកត្រូវការមានដូចជាសារធាតុអូមេហ្គា៣(omega-3 fatty acids) ដែលសំបូរក្នុងសាច់ត្រីសូម៉ុង ត្រីធូណា និងខ្លាញ់ត្រី សារធាតុលូតាន (lutein) ស័ង្កសី វីតាមិនស៊ី និងវីតាមិនអ៊ី ដែលសំបូរមានក្នុងបន្លែពណ៌បៃតង ផ្លែក្រូច ស៊ុត និងធញ្ញជាតិ ។ សារធាតុទាំងនេះ អាចជួយកាត់បន្ថយភាពចាស់នៃសរីរាង្គកែវភ្នែក និងធ្វើឲ្យកែវភ្នែកភ្លឺថ្លា។
2.
បញ្ឈប់ការជក់បារី
ផ្សែងបារីមានសារធាតុអាចបណ្តាលឲ្យកើតជំងឺភ្នែកឡើងបាយ
ប៉ះពាល់ដល់សរសៃវិញ្ញាណនៃ គ្រាប់ភ្នែក បណ្តាលអោយកែវភ្នែកស្រវាំង និងចុះខ្សោយ
ដូច្នេះការឈប់ជក់បារីគឺជាដំណោះ ស្រាយមួយដែលធ្វើឲ្យអ្នកមិនប្រឈមនឹងជំងឺភ្នែក
និងមិនប៉ះពាល់ដល់អ្នកដទៃដែលនៅជុំវិញ ខ្លួនអ្នកពាក់ព័ន្ធនឹងជំងឺភ្នែក។
3.
ពាក់វែនតាការពារពន្លឺថ្ងៃជាប្រចាំ
ការជ្រើសរើសពាក់វែនតាដែលត្រឹមត្រូវ
និងពាក់ជាប្រចាំពេលធ្វើដំណើរក្រោមពន្លឺថ្ងៃអាចជួយការ ពារភ្នែករបស់អ្នកពីកាំរស្មីអាល់ត្រាវីយូលែត
(sun's ultraviolet) ពី៩៩%
ទៅ ១០០% ។ កាំរស្មី អាល់ត្រាវីយូលែត ដែលចាំងចូលកែវភ្នែកយូពេកអាចបណ្តាលឲ្យកែវភ្នែកស្រវាំង
និងឆាប់ខូច ភ្នែក។ លោកអ្នកក៏គួរតែពាក់វែនតាការពារភ្នែករឺមួកសុវត្តិភាពការពារមុខជិតពេលធ្វើដំណើរតាម កន្លែងដែលមានធូលី ផ្សែងហុយរឺពាក់វែនតាការពារភ្នែកពេលមុជទឹករឺលេងកីឡាមួយចំនួនដែល ប្រការទាំងនេះអាចបញ្ជាស់ពីគ្រោះថ្នាក់ភ្នែកដោយចៃដន្យ។

5. ត្រូវជួបពិនិត្យសុខភាពភ្នែកជាមួយដុកទ័រឯកទេសជាប្រចាំ
No comments:
Post a Comment